ព័ត៌មានជាតិ

ភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ បណ្ដាលឲ្យរបើកដំបូលផ្ទះពលរដ្ឋ១៩ខ្នង និងតូបចំនួន០៣តូប

បន្ទាយមានជ័យ: យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៥ល្ងាចម្សិលមិញ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឲ្យរបើកដំបូលផ្ទះអស់ ១៩ខ្នង និងតូបអស់ ០៣តូប ក្នុងនោះភូមិក្បាលកោះរបើកដំបូលអស់ ០៩ខ្នងផ្ទះ ភូមិទួលប្រាសាទអស់ ០៤ខ្នងផ្ទះ ភូមិទួលពង្រអស់ ០៦ខ្នង និងដួលតូបលក់នៅផ្សាររាត្រីដើមស្រល់អស់ ០៣តូប៕

មតិយោបល់