ព័ត៌មានអន្តរជាតិ

អាមេរិក នឹងមិនស្វែងរកការអន្តរាគមន៍ពីយោធា នៅអ៊ីរ៉ង់ទេ

អាមេរិកៈ រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo បានរាយការណ៍ប្រាប់ក្រុមមេដឹកនាំសហគមន៍អ៊ីរ៉ង់-អាមេរិកថា រដ្ឋបាលលោក ត្រាំ មិនបានស្វែងរកការផ្លាស់ប្តូររបបសាធារណរដ្ឋអ៊ិស្លាម តាមរយៈការអន្តរាគមន៍ពីយោធា ដោយផ្ទាល់នោះទេ។ ​នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។

ខណៈនៅក្នុងកិច្ចប្រជុំបិទទ្វារ ជាមួយមេដឹកនាំសហគមន៍អ៊ីរ៉ង់ ១៥នាក់ នៅសណ្ឋាគារ Renaissance Dallas នៅថ្ងៃច័ន្ទនេះ លោក Pompeo បានបញ្ជាក់អំពីជំហររដ្ឋបាលអាមេរិកយ៉ាងដូច្នោះ។

ដោយអំឡុងពេលកិច្ចប្រជុំនោះ លោក Pompeo ត្រូវបានគេសួរថា «ប្រសិនបើការផ្លាស់ប្តូររបប មិនបានកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ តើចុងបញ្ចប់នៃចំណាត់ការអាមេរិក នឹងធ្វើដូចម្ដេច?» រដ្ឋមន្ត្រីការបរទេសអាមេរិក បានឆ្លើយតបថា រដ្ឋបាលលោក មានការប្រុងប្រយ័ត្នបំផុត គឺមិនប្រើប្រាស់ភាសាផ្លាស់ប្តូររបបនោះទេ ហើយក៏មិនមានផែនការប្រើយោធា ដើម្បីអន្តរាគមន៍ នៅអ៊ីរ៉ង់ដែរ៕

មតិយោបល់