ព័ត៌មានជាតិ

ទាស់សម្ដីគ្នា នៅកន្លែងស៊ីការ ត្រឡប់មកវិញ កំពុងដេក ត្រូវគេព្រួតវាយ របួសយ៉ាងដំណំ

កណ្តាលៈ ករណីហិង្សាដោយចេតនា ទាស់ពាក្យសម្ដីគ្នា នៅកន្លែងស៊ីការ ត្រឡប់មកផ្ទះវិញ កំពុងដេកលក់ ត្រូវភាគីជម្លោះ លើកគ្នាទៅព្រួតវាយ បណ្តាលឲ្យរបួសធ្ងន់ រួចគេចខ្លួនបាត់។ ហេតុការណ៍នេះ កើតទ្បើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១១យប់ នៅចំនុចភូមិ ឬស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ សាញ់ ចាន់សី ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ព្រែកតាជរ័ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល មានស្នាមមុតត្រង់ក្បាល១កន្លែង និងកែងដៃ ១កន្លែង ។ ជនសង្សយ័មានចំនួន ០៥នាក់៖ ១- ឈ្មោះ ហោ វឿន ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល (គេចខ្លួន)។ ២- ជនសង្សយ័ចំនួន០៤នាក់ទៀត មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។

ដំណើររឿង៖ នៅវេលាម៉ោង ៧យប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះ បានទៅហូបការគេនៅភូមិ ព្រែកតាជ័រ ឃុំស្វាយប្រទាល ហើយបានផឹកស្រាស្រវឹង ក៏មានជម្លោះជាមួយជនសង្សយ័ ហើយក៏ត្រលប់មកផ្ទះវិញដេកលក់ លុះដល់ម៉ោង១១យប់ ឈ្មោះ ហោ វឿន បាននាំបក្ខពួកមកវ៉ៃឈ្មោះ សាញ់ ចាន់សី ដែលកំពុងដេកនៅនឹងផ្ទះ បណ្ដាលឲ្យរបួសស្នាម រួចក៏នាំគ្នារត់គេចខ្លួនតែម្ដង ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅមន្ទីរពេទ្យបង្អែក ស្រុកកៀនស្វាយ។

ករណីនេះ កម្លាំងជំនាញសហការ ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល ប្រមូលផ្ដុំសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

មតិយោបល់