កណ្ដាលៈ កាលពីវេលាម៉ោង ៦ ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ មានករណីប្រទះឃើញសាកសព ត្រង់ចំណុចមាត់ច្រាំងទន្លេ ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២០ឆ្នាំជាង ស្លៀកពាក់អាវដៃវែង ពណ៌ខ្មៅ ផ្កាពណ៌លឿង ស្លៀកខោខូវប៊យជើងវែង ពណ៌ទឹកប៊ិក ម៉ាកLEISTRASS&CO ខោលីអូ ពណ៌ខ្មៅ ម៉ាកPOWER ។
ដំណើររឿង៖ នៅវេលាម៉ោង ១០យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកអញ្ចាញ បានទទួលព័ត៌មានពីប្រជា ពលរដ្ឋថា មានម៉ូតូ ០១គ្រឿងម៉ាកស៊ីរូសចាស់ ពណ៌ក្រហម ខ្មៅ គ្មានស្លាកលេខ និងស្បែកជើងជ័រផ្ទាត់០១គូ លេខ៤៣
ទុកចោលនៅលើស្ពានព្រែកតាមាក់ ភូមិកោះរកា ឃុំព្រែក អញ្ចាញ។ ក្រោយពីទទួលបានព័ត៌មានរួច កម្លាំងប៉ុស្តិ៍ព្រែកអញ្ចាញ បានទៅដល់កន្លែងកើតហេតុ រួចយកម៉ូតូនិងស្បែកជើងនោះ មករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកមុខកំពូល។
ដោយនៅក្រោមកែបម៉ូតូឃើញ មានសំបកកញ្ចប់បារីម៉ាក I.z.aចំនួន ០២កញ្ចប់ មួកប៉ារ៉េ ពណ៌ខ្លាញ់ក្ដាម ម៉ាកnike០១ អាវដៃខ្លីកូនក្មេងតូចពណ៌ទឹកក្រូច ចំនួន០១។
លុះដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៦ នាទីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ បានទទួលព័ត៌មាន ពីលោក ឆឺត ហាក់ អនុប្រធានភូមិកោះរកាបានរាយការណ៍មកថា៖ មានសាកសពមនុស្សម្នាក់ ទើរនៅច្រាំងទន្លេស្ថិតក្នុងភូមិកោះរកា ឃុំព្រែកអញ្ចាញ។
ក្រោយពីទទួលបានពត៌មាន នគរបាលប៉ុស្តិ៍ព្រែកអញ្ចាញ សហការជាមួយផ្នែកជំនាញនគរបាលយុត្តិធម៌ និងអាជ្ញាធរមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ ហើយបានធ្វើការ ពិនិត្យសាកសព៖
ដេកផ្ងារក្បាលទៅត្បូង ជើងសណ្ដូកទៅទិសខាងជើង កម្ពស់១,៦៥ម៉ែត្រ ពាក់អាវសាច់ក្រណាត់ ពណ៌ខ្មៅមានផ្កាពណ៌លឿង ស្លៀកខោខូវប៊យជើងវែង ពណ៌ទឹកប៊ិក ម៉ាក LEVISTRASSr& CO ស្លៀកខោក្នុង ពណ៌ខ្មៅម៉ាកPOWER នៅក្នុងហោប៉ៅខោខូវប៊យមាន ទូរស័ព្ទម៉ាកណូគា អិនចុចពិល ០១គ្រឿង កាបូបដៃពណ៌សូកូឡា ០១មានលុយខ្មែរ ១០០.០០០៛(ដប់ម៉ឺន) សាកសពមានសភាពហើម លៀនភ្នែកនិងអណ្តាត មានរលាត់ស្បែកលើដងខ្លួននិងផ្ទៃមុខ។
ពេលជំនាញធ្វើការត្រួតពិនិត្យ ក្រៅពីស្លាកស្នាមខាងលើ ពុំមានស្លាកស្នាម អ្វីផ្សេងគួរឱ្យកត់សម្គាល់ឡើយ សន្និដ្ឋាន និងវាយតម្លៃរបស់ផ្នែកជំនាញ៖ ជនរងគ្រោះ បានលោតពីលើស្ពានព្រែកតាមាក់ លង់ទឹកស្លាប់ ។
បច្ចុប្បន្ន សមត្ថកិច្ចសំណូមពរ៖ សុំបូជាសាកសព ដើម្បីរក្សាធាតុ(ឆ្អឹង) ទុកស្រាវជ្រាវក្រុមគ្រួសារ៕
មតិយោបល់