ឧត្តរមានជ័យៈ នៅពីវេលាម៉ោង ៤ដល់ម៉ោង៩ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ មានករណីព្រះសង្ឃ១អង្គ ដួលធ្លាក់ទឹកលង់សុគត ស្ថិតក្នុងវត្តភូមិគោកឪឡោក ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ព្រះសង្ឃរងគ្រោះមានព្រះនាម រីម ព្រើយ ព្រះជន្ម ៧៩វស្សា មានជំងឺលើសឈាម។
ក្រោយទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ច បានចុះទៅត្រួតពិនិត្យដល់កន្លែងកើតហេតុ បានបញ្ជាក់ថា ព្រះសង្ឃខាងលើ ពិតជាដួលធ្លាក់ទឹកលង់សុគតប្រាកដមែន រួចក៏ប្រគល់ជូនគណៈកម្មាធិការ និងអាចារ្យវត្តធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់