ព័ត៌មានជាតិ

អូឌីពណ៍ ស ស្លាកលេខ ភ្នំពេញ 2AQ-2727 បើក ដោយជនជាតិចិន បុកម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់នៅស្រុកគិសាគរ

កោះកុង: មានករណីគ្រោះថ្នាក់ចរាចារណ៍រថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង១0 នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅផ្លូវបំបែកវិថីសាយភូថង ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បង្ក ឡើងដោយរថយន្តម៉ាក អូឌី ព៌ណស ពាក់ស្លាកលេខ ភ្នំពេញ 2AQ 2727 បើកបរ ដោយជនជាតិចិន បុកម៉ូតូម៉ាកវ៉េវ ព៌ណលឿង គ្មានស្លាកលេខ បើកបរដោយឈ្មោះ ទង វិច្ឆកា ជនជាតិខ្មែរ មានទីលំនៅ ភូមិភ្ងាស ឃុំអង្គប្រសាទ ស្រុកគិរីវង់ ខេត្តតាកែវ បណ្តាលឲ្យរងរបួសធ្ងន់(បែកក្បាល)។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាមូលហេតុគឺ បណ្តាលមកពីរថយន្តបើកបរក្នុងល្បឿនលឿនពេក ។

ក្រោយកើតហេតុកម្លាំងជំនាញចុះធ្វើការវាស់វែង និងបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យដើម្បីសង្រ្គោះ រីឯវត្ថុតាង រថយន្តនិងម៉ូតូ យករក្សាទុកនៅស្នាក់ការនគរបាលសន្តិសុខកូនកុក រងចាំការដោះស្រាយ៕

 

មតិយោបល់