ឧត្តរមានជ័យៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ចំរុះចុះឃាត់ខ្លួនទៅតាមពាក្យបណ្ដឹងរបស់អាណាព្យាបាល ពីបទឆបោកក្មេងស្រីអនីតិជន នៅវេលាម៉ោង៩និង១៥នាទី ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ។
ករណីចុះឃាត់ខ្លួននេះ ដោយកម្លាំងនគរបាលការពារព្រំដែនគោក វរសេនាតូចលេខ៧០២ ដឹកនាំដោយលោកវរសេនីយ៍ទោ យួន ហំ មេបញ្ជាការរងវរះ សហការជាមួយ កម្លាំងប៉ុស្តិ៍ រដ្ឋបាលកូនក្រៀល ដឹកនាំដោយ លោកអនុសេនីយ៍ត្រី បាត គីម នាយប៉ុស្តិ៍ បានចុះទៅឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ យឿត ណាវិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ គ្រូបង្ហាត់កីឡា រស់នៅភូមិ ផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ យោងតាមពាក្យបណ្តឹង របស់អាណាព្យាបាល កុមារី រងគ្រោះឈ្មោះ ប៊ី សុម៉ាទីន ភេទស្រី អាយុ១៣ឆ្នាំ មុខ របរសិស្ស រស់នៅភូមិ ផ្អុង សង្កាត់កូនក្រៀល ក្រុង សំរោង ខេត្តឧត្តរមានជ័យ ពីបទឆបោកអនីតិជន ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូន ទៅកាន់អធិការដ្ឋាន នគរបាលក្រុងសំរោង ដើម្បីសួរចម្លើយនិងធ្វើសំណុំរឿងបញ្ជូនបន្ត ទៅតុលាការដើម្បីផ្ដន្ទាទោសតាមនីតិវិធីច្បាប់ ៕
មតិយោបល់