ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាប្រុសស្រី៤នាក់ ដកហូតគ្រឿងញៀន២១កញ្ចប់

កណ្ដាលៈ មុខសញ្ញាចែកចាយ និងប្រើប្រាសគ្រឿងញៀនចំនួន៤នាក់ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌខេត្តធ្វើការឃាត់ខ្លួនវេលាម៉ោង៣ល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅកន្លែងលក់ទឹកត្នោតជូរ ស្ថិតនៅភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យទាំង៤នាក់នោះ ទី១.ឈ្មោះ នៅ នាង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបបមិនពិតប្រាកដ ផ្ទះជួលភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ។ ទី២.ឈ្មោះ ឃី វណ្ណឌី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបបមិនពិតប្រាកដ មានទីលំនៅភូមិ ព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ទី៣.ឈ្មោះ ខុម ផានិត ភេទប្រុសអាយុ១៨ឆ្នាំ មុខរបបមិនពិតប្រាកដ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ទី៤.ឈ្នោះ វ៉ាន់ សុផា ភេទស្រី អាយុ១៨ឆ្នាំ មុខរបប នារីបម្រើការហាងខារ៉ាអូខេ (ហុងកុង) មានទីលំនៅផ្ទះជួលភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ក្រុងតាខ្មៅ។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ៖ ក្រាមពណ៌ សថ្លា មេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន២១កញ្ចប់តូច -ប្រាក់ខ្មែរចំនួន១៥ម៉ឺនរៀល -ម៉ូតូម៉ាក ឌូកពណ៌ ស.លាយខ្មៅស្លាកភ្នំពេញ 1CP-8880 -ម៉ូតូម៉ាកសេ100កូរ៉េពាក់ស្លាកលេខ ក.4821 កំពង់ស្ពឺ ពណ៌ក្រហម។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ៕

មតិយោបល់