ព័ត៌មានកីឡា

គណៈកម្មការ AFF សម្រេចប្តូរកាលវិភាគប្រកួត២គូថ្ងៃនេះ

ភ្នំពេញៈ គណៈកម្មការរៀបចំការប្រកួតពានរង្វាន់ AFF បានសម្រេចប្តូរការប្រកួត២គូថ្ងៃនេះ ដើម្បីទុកពេលឲ្យកីឡាករម៉ាឡេស៊ី ដែលពុលអាហារបានសម្រាកច្រើន មុនការប្រកួតមកដល់។

តាមការបញ្ជាក់របស់មន្ត្រីពត៌មានលោក ច័ន្ទ មិថុនា បានប្រាប់ថា ការប្រកួតរវាង អូស្ត្រាលី និង វៀតណាម ម៉ោង៣:៣០នាទី នៅស្តាតចាស់នឹងប្តូរមកប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈជំនួប ហ្វ៊ីលីពីន តទល់ ម៉ាឡេស៊ី នឹងលើកទៅម៉ោង ៩:៣០នាទីយប់។
ចំពោះការប្រកួតម៉ោង ៦:៣០នាទី រវាង សិង្ហបុរី នឹង មីយ៉ាន់ម៉ា នៅពហុកីឡដ្ឋានជាតិ នៅរក្សាដដែល៕

មតិយោបល់