ព័ត៌មានជាតិ

យុវជន​២​នាក់​កំពុង​ដើរ​ជួសជុល​ផ្លូវ​ត្រូវ​គេ​ព្រួត​វាយ​ធ្វើអោយ​រង​របួសធ្ងន់​និង​ស្រាល​

​កំពង់ឆ្នាំង​៖​យុវជន​២​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ដោយ​ត្រូវ​ក្រុមយុវជន​១​ក្រុម​ផ្សេង​ទៀត​ព្រួត​គ្នា​វាយ​បណ្តាល ខ​ណះ​ដែល​ពួកគេ​កំពង់​ជិះ​ម៉ូតូ​ដើរ​ចាក់ដី​លុប​ក្រឡុក​តាមផ្លូវ​គ្រួស​ក្រហម​ពី​ភូមិ​ឃ្លៃ​មកដល់​កាន់​ភូមិ​ត្រពាំង​អន ក្នុង​ឃុំ​ជ្រៃ​បាក់​។​ហេតុ​ការណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ ២០១៤ នៅត្រង់​ចំនុច​ផ្លូវបំបែក ស្ថិតក្នុង​ភូមិ​ត្រពាំង​អន ឃុំ​ជ្រៃ​បាក់ ស្រុករ​លារ​ប្អៀ​រ ។​

​លោក ផាត់ សំបិន មន្ត្រី​ប៉ុស្តិនគរបាល​រដ្ឋបាល​ឃុំ​ជ្រៃ​បាក់​បានអោយដឹងថា​៖​ជនរងគ្រោះ ក្នុង​ហេតុ​ការណ៏​នេះ ទី​១ ឈ្មោះ ម៉ក់ ណាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រងរបួស​ត្រង់​ក្បាល​ជា​ច្រើន​កន្លែង​( ធ្ងន់​) ទី​២ ឈ្មោះ ស្រស់ សាំ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រងរបួស ដៃ​និង​ខ្លួន​(​ស្រាល​) គេ​ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ឃ្លៃ ឃុំ​ជ្រៃ​បាក់ ស្រុករ​លារ​ប្អៀ​រ ។ ចំណែក​ជន ដៃដល់​មាន​គ្នា​៥​នាក់ ក្នុងនោះ​ត្រូវ​បាន​គេ​ស្គាល់​ម្នាក់ គឺ​ឈ្មោះ ឌី មាន​ទីលំនៅ​ក្នុងភូមិ ត្រពាំង​គរ ឃុំ​ជ្រៃ​បាក់ ។ ចំណែក​ជនដៃដល់​៤​នាក់​ទៀត​មាន​ទីលំនៅ​ក្នុង ភូមិ​ទួល​ក្រឡាញ់ ក្រុង​កំពង់ឆ្នាំង​។​

​ជនរងគ្រោះ ឈ្មោះ ស្រស់ សាំ បាន​រៀបរាប់​អោយដឹងថា​៖ នៅ​មុនពេល​កើតហេតុ រូបគេ​និង​ប្អូនប្រុស​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​តាមផ្លូវ​ដើម្បី​ដើរ​ប្រមូល​ដី​គ្រួស​ក្រហម​ដែល​គេ​ដឹក​យក​មក​ចាក់គរ​នៅតាម​ផ្លូវ​នោះ​កើប​យក​មក​លុប​ក្រឡុកៗ​ដែល​ភ្លៀង​ហូរ​ច្រោះ​។ ពេល​ពូកគេ​ជិះ​ម៉ូតូ មកដល់ ចំណុច​ផ្លូវបំបែក ក្នុង​ភូមិ​ត្រពាំង​អន ក៏​ស្រាប់តែ​ឈ្មោះ ឌី ជនដៃដល់​ខាងលើ​ដែល កំពុង អង្គុយ​ផឹកស្រា​ជាមួយ​និង​បក្សពួក​គេ​នៅ​ទីនោះ បាន​បក់ដៃ​ហៅ​ប្អូនប្រុស​របស់​គាត់​អោយ​ចូល​ទៅ ដោយសារ​តែ​ពូកគេ​ស្គាល់​គ្នា​ពេល​នោះ​ប្អូនប្រុស​របស់​គាត់​ក៏​ដើរចូល​ទៅ​ចំណែក​រូបគាត់ បាន​អង្គុយចាំ​ប្អូន​នៅ​លើ​ម៉ូតូ​ក្បែរ​នោះដែរ ។ ពេល​ប្អូន​របស់​គាត់​ដើរចូល​ទៅ​ដល់​ស្រាប់តែ​ឈ្មោះ ឌី និង​បក្សពួក​គេ​៤​នាក់​ទៀត​បាន​ចេញមក​ព្រួត​វាយ​មកលើ​ប្អូន​របស់​គាត់​ទាំង​កំរោល​តែ​ម្តង ឃើញ​ដូច្នេះ​រូប គាត់​ក៏​ចូល​ទៅ​ឃាត់ ក៏​ត្រូវ​ក្រុម​នោះ​វាយ​រូប​គាត់​យ៉ាង​ចាស់ដៃ​បណ្តាលអោយ​រងរបួស​ផងដែរ​។ ក្រោយមក​ក្រុម​ជនដៃដល់​នាំគ្នា​គេចខ្លួន​បាត់​អស់​ទៅ គាត់​ក៏​បាន​ដឺ​ក​ជនរងគ្រោះ​មក​ដាក់ពាក្យ​ប្ដឹង នៅ​ប៉ុស្ដិនគរបាល​រដ្ឋបាល​ឃុំ​ជ្រៃ​ភ្លាមៗ​ផងដែរ​។​

​មន្ត្រីនគរបាល​ប៉ុស្តិ​ខាងលើ​បាន​អោយដឹង​ចុងក្រោយ​ថា​៖ ក្នុងករណីនេះ លោក​បាន កសាង សំណុំរឿង​បញ្ជូន​ទៅ​ថ្នាក់លើ​អស់ហើយ​។ បើ​ទោះ​ជា​ភាគី​ទាំងពីរ​បាន​ច​ចារ​ត្រូវរ៉ូវ​គ្នា​ក៏​ដោយ ក៏​ខាង​ថ្នាក់​ខេត្ត​មិន​យល់ព្រម​ដែរ ដោយ​បញ្ជារ​អោយ​ប៉ុស្តិ​លោក​បញ្ជូន​សំណុំរឿង​នេះ​ឡើង​ទៅ​លើ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។​
​ ​ប្រជាពលរដ្ឋ​សារ​ទ​ផងដែរ​ចំពោះ​ចំណាត់ការ​នេះ ព្រោះ​កន្លងមក​ជនដៃដល់​ក្រោយពេល​បង្កហេតុ​ឃើញតែ​សង​សំណង​ប្រាក់​បន្តិ​បន្ទួច​ទៅ​ជនរងគ្រោះ​គឺ​ចប់​ហើយ គឺ​ជនដៃដល់​រួច​ខ្លួន​តែ​រហូត​មិនដែល​ឃើញ​យកមក​ផ្តន្ទាទោស​តាមច្បាប់​ឡើយ ។ រឿងនេះ​ប្រជាពលរដ្ឋ​រង់ចាំ​មើល​ថា​តើ​ច្បាប់​ត្រូវ​ចាត់ការ​យ៉ាងម៉េច​ដែរ ព្រោះ​ភាគី​ទាំងពីរ​ព្រមព្រាងគ្នា​ហើយ​បែរជា​ថ្នាក់លើ​មិន​ព្រម ដោយ​យក​ទៅ​ដោះស្រាយ​នៅ​ឯ​ខេត្ត​វិញ​នោះ​៕
2014-09-08_181848

មតិយោបល់