ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់ស្រាលនៅផ្លូវជាតិលេខ៣

កណ្តាល: កាលពីវេលាម៉ោង៣និង៤០នាទី រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និង ម៉ូតូ បណ្ដាលឲ្យមនុស្ស២នាក់របួសធ្ងន់ស្រាល នៅលើផ្លូវជាតិលេខ៣ គីឡូម៉ែត្រ ២៦-២៧ ភូមិអន្លង់រមៀតលិច ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ភាគីម៉ូតូម៉ាកZoomer-X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GY-2472 បើកបរដោយឈ្មោះ ធួក ជី ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិ ត្រើង ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកបរក្នុងទិសដៅពីត្បូងមកជើង(ពីតាកែវមកភ្នំពេញ)របួសស្រាល។

ចំណែកម៉ូតូម៉ាកNex ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1X-7899 បើកបរដោយឈ្មោះ អ៊ុន រតន: ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិ ក្រាំងឈើនាង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បើកបរឆ្លងផ្លូវពីកើតមកលិចហើយទៅត្បូង របួសធ្ងន់។

មុនពេលកើតហេតុ ម៉ូតូម៉ាកZoomer-X ពណ៌ខ្មៅក្រហម ពាក់ស្លាកលេខ 1GY-2472 ឈ្មោះ ធួក ជី ភេទប្រុស អាយុ ៣១ឆ្នាំ ជិះម្នាក់ឯងបើកបរក្នុងទិសដៅពីត្បូងមកជើង (ពីតាកែវមកភ្នំពេញ) មកដល់ចំណុចកើតហេតុភូមិឃុំខាងលើបានបុកនិងម៉ូតូ ១គ្រឿងទៀតម៉ាកNex ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1X-7899 បើកបរដោយឈ្មោះ អ៊ុន រតន: ភេទប្រុស អាយុ ១៦ឆ្នាំ ជិះម្នាក់ឯង ចំពីមុខតែម្ដង ដោយម៉ូតូម៉ាកNex បើកបរឆ្លងផ្លូវពីកើតមកលិចហើយទៅត្បូង(ទៅតាកែវ) បណ្ដាលរបួសធ្ងន់ស្រាល២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃ (ភ្នំពេញ)។

ចំណែកវត្ថុតាងម៉ូតូទាំង២គ្រឿងកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្នដើម្បីរង់ចាំការដោះស្រាយគ្នាបន្តទៀត៕

មតិយោបល់