ព័ត៌មានជាតិ

និស្សិតម្នាក់ ចង.កសម្លាប់ខ្លួន ក្នុងបន្ទប់ជួលជាន់ទី ៦ មិនដឹងមូលហេតុ

ភ្នំពេញ: កាលពីវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ មានករណីនារីម្នាក់ ធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួន) ក្នុងបន្ទប់ជួលជាន់ទី៦ ស្ថិតនៅតាមបណ្តោយផ្លូវ៤៨៨ ជិតសាលារៀនប៊ែលធី សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ខន ស្រីលិន ភេទស្រី អាយុ២៣ឆ្នាំ មុនរបរជានិស្សិត និងជាអ្នកគិតលុយហាភីហ្សាមួយកន្លែង ស្នាក់នៅទីតាំងកើតហេតុ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ច បានឲ្យដឹងថា សពនារីរងគ្រោះ មានសភាពហើមស្អុយទៅហើយ មិនដឹងថាសម្លាប់ខ្លួនតាំងពីពេលណានោះទេ ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅជំនាញរ ចុះមកកោសល្យវិច័យជាក់ស្តែង តែមិនទាន់បញ្ជាក់ស្លាប់ ដោយចង.កឬយ៉ាងណាទេ៕

មតិយោបល់