ព័ត៌មានជាតិ

អគ្គិភ័យឆេះចម្ការកៅស៊ូជាច្រើនហិចតា មិនដឹងមូលហេតុ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៧និង០០នាទីព្រឹក នៅចំណុចចម្ការកៅស៊ូខាងជើងចម្ងាយពីភូមិពភ្លាំ ជាង ១០០០ម៉ែត្រ ស្ថិតក្នុងឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីភ្លើងឆេះចម្ការកៅស៊ូជាច្រើនហិចតារបស់ប្រជាពលរដ្ឋចំនួន ០៩ម្ចាស់ មានឈ្មោះដូចខាងក្រោម ៖

១/ឈ្មោះ យិន ធាង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិ បឹងជ្រោងខូចខាតចំនួន ៣ហិចតា ។
២/ឈ្មោះ សឿន ពោង ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ បឹងជ្រោងខូចខាតចំនួន ១,២ហិចតា ។
៣/ឈ្មោះ វណ្ណា ព្រីង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិ បឹងជ្រោងខូចខាតចំនួន ៤រោងកៅស៊ូ ។
៤/ឈ្មោះ ខា កាច ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិ បឹងជ្រោងខូចខាតចំនួន ១ហិចតា ។
៥/ឈ្មោះ ថន ភាន ភេទប្រុស អាយុ ៤២ឆ្នាំ ខូចខាតចំនួន ៥ដើម ។
៦/ឈ្មោះ រឿន សឿន ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិពភ្លាំខូចខាតចំនួន ៣ហិចតា ។
៧/ឈ្មោះ កង រ៉ុង ភេទ ប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិពភ្លាំខូចខាតចំនួន ១,២ហិចតា ។
៨/ឈ្មោះ វ៉ាន ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិតាឡូ ឃុំចាន់មូលខូចខាតចំនួន ១,៥ហិចតា ។
៩/ឈ្មោះ វ៉ាន វុន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិតាឡូ ឃុំចាន់មូលខូចខាតចំនួន ៨អា ។

មូលហេតុ៖ នៅមិនទាន់ដឹងទេ ដោយកម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្ដ៕

មតិយោបល់