ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញក្រោយពីទទួលបានគោលការណ៍ពីក្រសួងមហាផ្ទៃក្នុងការធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងវូហាន ខេត្តហ៊ូប៉ី សាធារណៈរដ្ឋប្រជាមានិត្យចិន ហើយទីក្រុងទាំង២ ក៏បានឈានដល់ការចុះហត្ថលេខានៃ ការយោគយល់គ្នាស្តីពីការបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមិត្តភាពរវាងរាជធានីភ្នំពេញ និងទីក្រុងវូហាននារសៀលថ្ងៃទី១១ កក្កដា។
ក្នុងជំនួបពិភាក្សាមុនចុះហត្ថលេខាលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និងលោក Hu Shuguang ប្រធានក្រុមប្រឹក្សានយោបាយបក្សប្រជាជនចិនទី ក្រុងវូហាន បានផ្តល់នូវបទពិសោធន៍ឲ្យគ្នាទៅវិញទៅមកក្នុងដំណើរការអភិវឌ្ឍន៍ទីក្រុង ហើយការចុះហត្ថលេខាចងសម្ព័ន្ធភាពរវាងទីក្រុងទាំង២ ភ្នំពេញ វូហាននាពេលនេះ នឹងធ្វើឲ្យទីក្រុងទាំង២ កាន់តែទទួលបាននូវកិច្ចសហប្រតិបត្តិការលើច្រើនវិស័យក្នុងបុព្វហេតុ អភិវឌ្ឍន៍ និងការរីកចម្រើនរបស់ទីក្រុងទាំង២។
វូហានជាទីក្រុងទី៩ ហើយនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលសាលារាជធានីភ្នំពេញបានចងសម្ព័ន្ធភាពជាមួយ ហើយក៏នៅមាន ការចងសម្ព័ន្ធភាពបែបនេះ ជាបន្តបន្ទាប់នាពេលខាងមុខទៀត។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងរវាងលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិ បាលរាជធានីភ្នំពេញ និងលោក HU Shuguangប្រធានក្រុមប្រឹក្សានយោបាយបក្សប្រជាជន ចិនទីក្រុងវូហាន។ ខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នាដែលមាន៥ចំណុចនេះ បាន លើកឡើងពីការរក្សាទំនាក់ទំនងដើម្បីធ្វើការពិភាក្សាផ្លាស់ប្តូរអត្ថប្រយោជន៏រួមគ្នាទៅវិញទៅមក ជំរុញដំណើរទស្សនៈកិច្ចរវាងថ្នាក់ដឹកនាំទីក្រុងទាំង២ ដើម្បីជំរុញកិច្ចសហការឲ្យ កាន់តែស៊ីជំរៅ។ជំរុញឲ្យមានការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ អប់រំកីឡានិងទេសទេសចរណ៍។
ភាគីទាំង២នឹងពង្រឹងទំនាក់ទំនង និងការប្រាស្រ័យទាក់ ទងគ្នាក្នុងចំណោមស្ថាប័ន និងសមាគមន៍ស្ត្រី យុវជន និងការងាររវាងទីក្រុងទាំង២ឲ្យបាន កាន់តែជិតស្និតជាងមុខ៕
មតិយោបល់