ភ្នំពេញៈ គួឲ្យអាសូរណាស់ បុរសម្នាក់ដែលស្លាប់យ៉ាងអាណោចអាធ័មចោយគូរដណ្តឹង ខណៈដែលកំពុងអង្គុយលេងជុំគ្នា ស្រាប់តែខ្យល់គរដួលផ្ងារក្រោយ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបានពាក់កណ្តាលផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង០៥យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលលេខ ៧៦ ផ្លូវលេខ៥៣BT ក្រុមទី១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។
ប្រភពពី សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កាន សំអាត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាបុគ្គលិកសណ្ឋាគារមួយកន្លែង។
ចំណែកគូរដណ្តឹងឈ្មោះ ឯក ចាន់រស្មី អាយុ២៧ឆ្នាំ មុខរបរជាបុគ្គលិកអង្គការ ស្រឡាញ់គ្នាអស់ពេល៣ឆ្នាំមកហើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានអអ្គុយលេងជុំគ្នា លុះដល់ម៉ោងកើតហេតុ មិនដឹងជនរងគ្រោះមិនស្រួលខ្លួនតាំងពីពេលណានោះទេ ស្រាប់តែខ្យល់គរដួលផ្ងារក្រោយតែម្តង ភ្លាមៗត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែអកុសល្យទើបតែបានពាក់កណ្តាលផ្លូវ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ចោលគូរដណ្តឹងឲ្យយំសោកសៅ ស្រណោះស្រណោកក្នុងហេតុការដែលមិនគួឲ្យជឿបែបនេះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលផ្នែកកោសល្យវិច័យ ចុះមកពិនិត្យសាកសពដល់កន្លែងកើតហេតុ បានបញ្ជាក់ថា ពិតជាស្លាប់ដោយសារខ្យល់គរពិតមែន និងបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់