ព័ត៌មានជាតិ

ផ្ទុះអាវុធចំនួន ៤គ្រាប់ បណ្តាលឲ្យ DJម្នាក់រងរបួសធ្ងន់ និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងព្រឹកនៅមណ្ឌលកំសាន្តរ៉ក់

ភ្នំពេញៈ បុរសជា DJ ម្នាក់បានរងនូវគ្រាប់កាំភ្លើងចំនួន ២គ្រាប់នៅត្រង់ស្មងជើង និងត្រគៀក បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលដែលមានក្រុមខ្មាន់កាំភ្លើងមួយក្រុមមានគ្នាប្រមាណពី ៣ ទៅ៤នាក់ ប្រដាប់ដោយអាវុធខ្លីម៉ាក K59 មួយដើមនាំគ្នាទៅធ្វើការបាញ់រះនៅក្នុងមជ្ឈមណ្ឌកំសាន្តរ៉ក់ និងបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងទាំងព្រឹកព្រលឹមនោះ។

ហេតុការណ៍នេះដែរបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងមជ្ឈមណ្ឌលកំសាន្តរ៉ក់ ដែលមានទីតាំងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកម្លាំងមានសម្ថកិច្ចម្នាក់បានប្រាប់ឲ្យដឹងថា បុរសរងគ្រោះឈ្មោះ បៀ សំអឿន អាយុ ៣២ឆ្នាំ ជា Dj ប្រចាំនៅក្លឹមកំសាន្តរ៉ក់ ត្រូវបានរងនូវគ្រាប់កាំភ្លើងចំនួន ២គ្រាប់ ដោយមួយគ្រាប់ចំជើង និង មួយគ្រាប់ទៀបចំត្រង់ចង្កេះ រងរបួសយ៉ាងធ្ងន់ធ្ងរ។

មុនពេលកើតហេតុ ក្រោយពីចប់ម៉ោងធ្វើការងាររបស់ខ្លួនរៀងៗខ្លួននោះ ក្រុមបុគ្គលិកដែលបម្រើការងារនៅក្នុងក្លឹបកំសាន្តរ៉ក់ជាច្រើននាក់បាននាំគ្នា កំពុងអង្គុយហូបបាយជុំគ្នានៅក្នុងបន្ទប់មួយ។ពេលដែលពួកគាត់កំពុងតែហូបបាយសុខៗនោះ ក៏ស្រាប់តែមានក្រុមដៃដលមួយក្រុមមានគ្នាប្រមាណពី ៣ ទៅ ៤នាក់ នាំគ្នាធាក់ទ្វារចូលទៅក្នុងបន្ទប់មួយនោះ រួចហើយពួកគេក៏បាននាំគ្នាធ្វើការវាយតប់ទៅលើបុរសជនជនរងគ្រោះ ពេលនោះបុរសជាជនរងគ្រោះក៏បានធ្វើការតដៃវិញ ស្រាប់តែបុរសជាជនដៃដល់ម្នាក់ដែលគេស្គាល់ថា ឈ្មោះ រិទ្ធ ហៅអា ញ៉ាញ់ អាយុប្រមាណជាង ៣០ឆ្នាំ ម្នាក់ដកអាវុធខ្លីម៉ាក K59 មួយដើមពីចង្កេះបាញ់ចំនួន ៤គ្រាប់ បណ្តាលឲ្យបុរសជា DJ រងរបួសចំនួន ២គ្រាប់ធ្ងន់ធ្ងរតែម្តង ហើយពួកគេនាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់គ្មានសល់។

ក្រោយពេលកើតហេតុ បុរសជា DJ រងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនយកទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ដោយកម្លាំងមានសម្ថកិច្ចបានរកឃើញអាវុធខ្លីម៉ាក k59 ចំនួន ១ដើម និងសំបកគ្រាប់ផ្ទុះហើយចំនួន ១គ្រាប់ និងកំពុងតែធ្វើការស្រាវជ្រាវរកចាប់ខ្លួនក្រុមជនដៃដល់យកមកធ្វើការផ្តន្ទាទៅសតាមច្បាប់បន្តទៀតផងដែរ៕

មតិយោបល់