ភ្នំពេញៈ នៅថ្ងៃទី២១ និងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ កម្លាំងស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ ដោយមានការសហការពីស្នងការដ្ឋានស្រាវជ្រាវ បង្រ្កាបបទល្មើស បានឃាត់ខ្លួនឈ្មោះ ឃួន សុវណ្ណ ជាឧត្តមសេនីយ៍ត្រី នាយករងអធិការកិច្ច អគ្គបញ្ជាការ និងអ្នកស្រី ប៉ុន ស៊ីណាត ហៅទ្រី ណាត ដែលជាមេក្លោងក្នុងការឆរបោក និងជ្រើសរើស កម្លាំងប្រដាប់អាវុធខុសច្បាប់ ប្រព្រឹត្តិនៅខេត្តកំពង់ធំ ពួកគេគឺជាមុខសញ្ញាចាស់ មានបទពិសោធន៍ ក្នុងការឆបោកប្រជាពលរដ្ឋ។
អស់រយៈពេល៨ខែមកនេះ ពួកគេធ្វើសកម្មភាព ឆបោកប្រជាពលរដ្ឋប្រហែល៣០នាក់ និងបាត់បង់ថវិការាប់សិបម៉ឺនដុល្លារ ដោយមានប្រជាពលរដ្ឋចំនួន២១នាក់ មកប្តឹងដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្រោយទទួលបានបទបញ្ជាភ្លាម កម្លាំងស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ បានចុះបង្រ្កាបទាន់ពេលវេលា៕
មតិយោបល់