ព័ត៌មានជាតិ

រថយន្តក្រឡុកសុីម៉ង់តិ៍ កាច់ចង្កេះខ្លាំងពេកក្រឡាប់ផ្ងារជើង

ព្រះសីហនុៈ រថយន្តប្រភេទក្រឡុកសុីម៉ងត៍មួយគ្រឿង បោះពួយយ៉ាងលឿន ហើយដល់ផ្លូវចុះចំណោតកាច់ចង្កូតខ្លាំងពេក បណ្តាលឱ្យក្រឡាប់ផ្ងារជើងតែម្តង តែសំណាងមិនប៉ះពាល់ដល់អ្នកដំណើរ។

តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវបំបែករថភ្លើង ក្រុងព្រះសីហនុ។

 ប្រភពបញ្ជាក់ថាមុនពេលកើតហេតុរថយន្តនេះ បានបើកចេញពីការដ្ឋានសំណង់ផ្ទះល្វែង ឆឹង សុខា ។ លុះបើកមកដល់ចំណុចខាងលើដោយផ្លូវចុះចំណោតផង និងរថយន្តល្បឿនលឿនផង ធ្វើឱ្យរថយន្តជាន់ហ្វ្រាំងមិនសុីហើយអ្នកបើកខំកាច់ចង្កូត ខ្លាំងពេកបណ្តាលឱ្យក្រឡាប់ផ្ងារជើងតែម្តង។ ក្នុងហេតុការណ៏នេះមិនបណ្តាលឱ្យអ្នកណាគ្រោះថ្នាក់នោះទេ គ្រាន់តែរបួសអ្នកបើកបរតិចតួចតែប៉ុណ្ណោះ៕

photo_2016-04-20_12-34-35 photo_2016-04-20_12-34-32 (2) photo_2016-04-20_12-34-32 photo_2016-04-20_12-34-33

មតិយោបល់