ព័ត៌មានជាតិ

ជនជាតិខ្មែរចិនចំនួន១០នាក់ រងរបួសធ្ងន់បន្ទាប់ពីរថយន្ត២គ្រឿងបុកគ្នា

កោះកុងៈ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើឡើង នៅវេលាម៉ោង៩និង២០នាទី នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ មានរថយន្តហាយឡែនឌ័រមួយគ្រឿង បានព្រលះគ្នាពេញទំហឹងជាមួយរថយន្តវីហ្គោ ដែលបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា នៅចំនុចផ្លូវបេតុង២៩៧ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បណ្តាលអោយរងរបួសធ្ងន់ស្រាល ជនជាតិខ្មែរ និង ចិនចំនួន១០នាក់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះខាងលើ ទី១/ឈ្មោះ ហេង សុខខេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានមុខរបរបុគ្គលិកក្រុមហ៊ុនខ្សែកាបអ៊ុបទិច មានទីលំនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទជាអ្នកបើកបរថយន្តម៉ាកវីហ្គោព័ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Z-7849(រងរបួសស្រាល) ទី២/ឈ្មោះ យ៉ាង លីម៉េង ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរបុគ្គលិកក្រុមហ៊ុនខ្សែកាបអ៊ុបទិច មានទីលំនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ (របួសស្រាល) ទី៣/ឈ្មោះ សុខ ឌឿន ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរបុគ្គលិកក្រុមហ៊ុនខ្សែកាបអ៊ុបទិច មានទីលំនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ (របួសស្រាល) ទី៤/ឈ្មោះ អែត ព្រិច ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរបុគ្គលិកក្រុមហ៊ុនខ្សែកាបអ៊ុបទិច មានទីលំនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ (ក្អួតឈាម) ទី៥/ឈ្មោះ រ៉ូ ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរបុគ្គលិកក្រុមហ៊ុនខ្សែកាបអ៊ុបទិច មានទីលំនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ (ភ្លាត់ឆ្អឹងស្មាខាងស្តាំ) ទី៦/ឈ្មោះ ZHOU QINGLI ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន (រងរបួសស្រាល) ទី៧/ឈ្មោះ Zhou Xingjianភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន(របួសស្រាល) ទី៨/ឈ្មោះ Quan Gang ប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន (រងរបួសស្រាល) ទី៩/ឈ្មោះ Quan Jianaing ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន (រងរបួសស្រាល) និងទី១០/ឈ្មោះ Tong Junjie ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន(រងរបួសស្រាល) ។

លោកអធិការរងបានអោយដឹងទៀតថា ចំពោះមូលហេតុដែលបង្កអោយកើតជាគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបណ្តាលមកពីរថយន្តហាយឡេនឌ័រ បើកបរមិនប្រកាន់ស្តាំ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទរងចាំការដោះស្រាយតាមនិតិវិធី៕

 

មតិយោបល់