ព័ត៌មានជាតិ

កាច់សោរកម៉ូតូបានសម្រេច រត់មិនរួច សមត្ថកិច្ចក្របួចកអាវជាប់នាំទៅប៉ុស្តិ៍

ភ្នំពេញ:  ជនសង្ស័យម្នាក់ធ្វើសកម្មភាពកាច់សោរកម៉ូតូប្រជាពលរដ្ឋបានសម្រេចហើយ ជិះគេចមិនរួច ពលរដ្ឋ ម្ចាស់ក្រឡេកឃើញស្រែកឆោឡោ ចំកម្លាំងល្បាតទៅដល់ល្មម ទោះជាផ្តួលម៉ូតូរត់ក៏មិនរួច តាមក្របួចចាប់បានភ្លាមៗ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបុរីពីភពថ្មីកំបូល ភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ សៀន រុន ហៅភក្តី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតភូមិសាម្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ។

តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពកាច់សោរក ម៉ូតូមួយគ្រឿងសេរីសង់ឆ្នាំ២០០៥ ដែលម្ចាស់បានចតទុកនៅកន្លែងកើតហេតុបានសម្រេច ហើយបានជិះប្រហែល៥០ម៉ែត្រត្រូវម្ចាស់និងប្រជាពលរដ្ឋឃើញក៍ស្រែកផ្អើលឆោឡោដេញចាប់ធ្វើឲ្យជនសង្ស័ភ័យផ្តួលម៉ូតូចោលរួចរត់គេចតែរត់មិនរួចត្រូវសន្តិសុខ រួមទាំងប្រជាពលរដ្ឋចាប់ជាប់បានតែម្តង រួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ត៍កន្ទោកចាត់ការ។

ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តចាត់ការតាមនិតិវិធី៕

 

មតិយោបល់