(បន្ទាយមានជ័យ)÷ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចាត់តាំងលោក វរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹកខេត្ត ដឹកនាំ កម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករងខេត្ត សហការជាមួយ គណៈបញ្ជាការឯកភាពក្រុង កងពលតូចថ្មើរជើងលេខ៥១ កងរាជអាវុធហត្ថក្រុង និងអធិការនគរបាលក្រុង បានរុករកសពអ្នកស្លាប់ឈ្មោះ សឿន សារួន ហៅតួ ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ដែលបានបើកម៉ូតូទៅបុកនឹងផ្លាកសញ្ញា (បន្ថយល្បឿន) បណ្តាលអោយធ្លាក់ចូលទៅក្នុងទឹក និងលង់ស្លាប់ កាលពីយប់ថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។
ជាក់ស្ដែង វេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នេះកម្លាំងអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានរកឃើញសព នៅត្រង់ចំណុច ផ្លូវវាងក្រុង ស្ថិតនៅ ភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយពីរកឃើញ ក៏បានប្រគល់សពអោយទៅក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី ៕





មតិយោបល់