ភ្នំពេញៈ មានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៥និង៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាត (ចង.ក)សម្លាប់ខ្លួន ជាប់និងចម្រឹងបង្អូចផ្ទះស្លាប់ចោលកូន និងប្ដី ស្ថិតត្រង់ចំណុចហាងអ៊ុតសក់យីហោ ណាផា សាឡន ផ្ទះលេខ៤១២ ផ្លូវលេខ៣៥១ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ថន គឹមស្រស់ អាយុ ៣៤ឆ្នាំ មុខរបរជាម្ចាស់ហាងអ៊ុតសក់ខាងលើ មានស្រុកកំណើតនៅ ស្រុកកោះសូទិន ខេត្តកំពង់ចាម ព្រមទាំងមានកូនប្រុសស្រីតូចៗ ៣នាក់។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៤ ខែមេសា គេឃើញស្ត្រីរងគ្រោះ អង្គុយផឹកស្រាបៀរអស់ចំនួន ២កំប៉ុង នៅក្នុងហាងមួយកន្លែង នៅក្បែរផ្ទះ ដោយនិយាយឆ្លើយឆ្លង តាមឆាតជាមួយបុរសម្នាក់បណ្តើរ និងយំបណ្តើរ លុះដល់យប់ឡើង នាងក៏បានចូលដេកជាមួយបុរសជាប្តី នៅក្នុងបន្ទប់ជាធម្មតា លុះព្រឹកឡើងនៅពេលដែលប្តីងើបរៀបចំទៅធ្វើការ ក៏ស្រាប់តែឃើញប្រពន្ធចង.ក ជាប់និងចម្រឹង បង្អួចស្លាប់បាត់ទៅហើយ។
មូលហេតុ៖ សង្ស័យកើតចេញពីរឿងស្នេហាត្រីកោណ ព្រោះកន្លងមកនាង តែងតែឆាតតាមទូរស័ព្ទទាក់ទងជា មួយប្រុសផ្សេង ក្បត់ប្តីខ្លួនឯង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំង ធ្វើកោសល្យវិច័យ ទៅលើសពស្ត្រីរងគ្រោះ បានបញ្ជាក់ថា នាងពិតជាស្លាប់ ដោយសារចង.កសម្លាប់ខ្លួនប្រាកដមែន ទើបប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យនៅ ស្រុកកំណើតឯខេត្តកំពង់ចាម ៕
មតិយោបល់