ឧត្តរមានជ័យៈ ប្រជាពលរដ្ឋចំនួន៧៧គ្រួសារ រងគ្រោះដោយសារខ្យល់កន្ត្រាក់ និងពលរដ្ឋ១គ្រួសារ ទៀត ដែលរងគ្រោះដោយរន្ទះបាញ់ ទទួលបានអំណោយសង្គ្រោះពីសាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ។
ពិធីនេះ បានធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ មានការចូលរួមចែក ពី លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ លោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត បាននាំយកអំណោយកាកបាទក្រហមកម្ពុជា មកចែកជូន ក្នុងមួយគ្រួសារទទួលបានអង្ករ២៥ គីឡូក្រាម មី១កេះ ត្រីខ១០កំប៉ុង ទឹកស៊ីអីវ១យូរ ឃីត១កញ្ចប់ និងថវិកា១ម៉ឺន រៀល៕
មតិយោបល់