ព័ត៌មានជាតិ

ងោកមួយភាំង! រថយន្តមួយគ្រឿង បើកធ្លាក់ផ្លូវ ទៅបុកដើមច័ន្ទគិរី ផ្ដាច់ជីវិតមនុស្ស ២នាក់

បាត់ដំបង: នៅវេលាម៉ោង ៤និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកធ្លាក់ផ្លូវ រេចង្កូតបុកដើមច័ន្ទគិរី បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ តាមបណ្ដោយផ្លូវជាតិលេខ៥ គីឡូម៉ែត្រ២៧០ ត្រង់ចំណុចក្រុម១១ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ហម សុភ័ក្រ ភេទប្រុស អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បើកបររថយន្តម៉ាក តូរីស ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2X-0570 រួមដំណើរជាមួយឈ្មោះ ខា ទីណា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសង្កែ ខេត្តបាត់ដំបង។

មូលហេតុ៖ បើកបរក្នុងស្ថានភាពងងុយ។

ក្រោយពេលកើតហេតុ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់