ព័ត៌មានជាតិ

កំពុងឈរនោម ស្រាប់ត្រូវរថយន្តបុកស្លាប់

កំពង់ចាម: នៅវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ ០៦ ចន្លោះគីឡូម៉ែត្រលេខ៨០-៨១ ភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

រថយន្តម៉ាក FUSO ពាក់ស្លាកលេខព្រះសីហនុ 3A-2123 អ្នកបើកមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីត្បូងទៅជើង បានបុករថយន្តម៉ាកហ៊ិនដាយ ពាក់ស្លាកលេខ ព្រះសីហនុ3A-5734 បើកបរដោយឈ្មោះ ឡាយ គឹមហួ ភេទប្រុស អាយុ ៤៤ឆ្នាំ ទីលំនៅភូមិភ្នំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (បុកពីក្រោយពេលឈប់បង់គយ)។

ករណីនេះ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ឈ្មោះហ៊ុយ ចន្ថា ភេទប្រុស អាយុ ២១ឆ្នាំ ទីលំនៅភូមិខ្នា សង្កាត់ជ្រាវ ខណ្ឌ/ក្រុង/ខេត្តសៀមរាប (ជនរងគ្រោះ កំពុងឈរនោមក្រោយរថយន្ត)។

មូលហេតុ៖ រថយន្ត FUSO បើកគេចបារ៉ាស់គយ ទៅបុករថយន្តកំពុងឈប់ខាងមុខ។

ក្រោយកើតហេតុ ខូចខាតរថយន្ត ២គ្រឿង កម្រិតស្រាល ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់