ព័ត៌មានជាតិ

ឆ្លងចរន្តអគិ្គសនី បណ្ដាលឲ្យឆក់បុរសម្នាក់ ធ្លាក់ពីលើដំបូល ស្លាប់យ៉ាងរន្ធត់

កំពង់ចាម: កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ មានករណីឆ្លងចរន្តអគិ្គសនី បណ្ដាលឆក់បុរសស្លាប់ នៅចំណុចផ្ទះរបស់ឆាត់ ឈៀង នៅភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ជនរងគ្រោះ ឈ្មោះ វ៉ា សីឡា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិជ័យសោភ័ណ្ឌ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

ដំណើររឿងហេតុ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៧ និង៣០នាទីព្រឹក ជនរងគ្រោះ បានមកធ្វើជាកម្មករផ្សារដែក នៅផ្ទះរបស់ឈ្មោះ ឆាត់ ឈៀង នៅភូមិឃុំកើតហេតុ។ ដោយនៅវេលាម៉ោងប្រហែល១១ និង១០នាទីព្រឹកថ្ងៃដដែល ជនរងគ្រោះ បានឡើងលើកដែកផ្សារត សំយ៉ាបផ្ទះ ហើយប៉ះខ្សែបណ្តាញបញ្ជូនថាមពល មានកម្លាំង២២គីឡូវ៉ុល បណ្តាលឲ្យឆក់ធ្លាក់ពីលើដំបូងសំយ៉ាបផ្ទះមកដី ស្លាប់តែម្តង។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋាលមហាលាភ ចុះដល់កន្លែងកើតហេតុ ខណ:សពត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ នៅស្រុកកំណើតភូមិជ័យសោភ័ណ្ឌ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បាត់ទៅហើយ៕

មតិយោបល់