ភ្នំពេញៈ អគ្គិសនីកម្ពុជា គ្រោងបើកដំណើរការចរន្តភ្លើងឡើងវិញ នៅមុនម៉ោង៣ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ បន្ទាប់ពីបានផ្អាកការ ផ្គត់ផ្គង់អស់រយៈពេល៥ម៉ោង។
បើយោងតាមគេហទំព័រហ្វេសប៊ុករបស់អគ្គីសនីកម្ពុជាបានឲ្យដឹងថា នាយកដ្ឋានអគ្គិសនីកម្ពុជាបានប្រកាសដំណឹង ជូនសាធារណៈជនឲ្យបាន ជ្រាបអំពីករណីផ្អាកចរន្តអគ្គិសនីនៅតំបន់មួយចំនួនៃខេត្តកណ្តាល កាលពីយប់ថ្ងៃម្សិលមិញ។
នៅវេលាម៉ោង ២២ និង២០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៧ (CS7-F10) ដែលធ្វើឲ្យដាច់ចរន្ត អគ្គិសនីនៅតំបន់មួយចំនួនដូចជា៖ ទី១ ផ្លូវលេខ២១ ផ្លូវលេខ២០១ ផ្លូវលេខ១០៨ ផ្លូវលេខ២០៩ ផ្លូវលេខ១១៥ ផ្លូវលេខ១៥ នៃភូមិព្រែកសំរោង សង្កាត់តាខ្មៅ ទី២ ផ្លូវភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ទី៣ ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
មូលហេតុនៃការដាច់ចរន្តនេះគឺបណ្តាលមកពីមានបញ្ហាឆ្លងខ្សែបណ្តាញតង់ស្យុងមធ្យម (MV)។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការដោះប៉ុង ដើម្បីភ្ជាប់ចរន្តអគ្គិសនីបណ្តោះអាសន្នជូនអតិថិជនឲ្យបានប្រើប្រាស់ចរន្តអគ្គិសនីឡើងវិញនៅមុនម៉ោង៣ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦៕
ព័ត៌មានជាតិ
មតិយោបល់