ស៊ីរីៈ យោងតាមរបាយការណ៍ថ្មីមួយ បានឲ្យដឹងថា ការវាយប្រហារ ដែលគាំទ្រដោយអាមេរិក ដើម្បីកម្ចាត់រដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងឡេវ៉ាន់ (ISIL) ពីរដ្ឋធានី Raqqa នៅឆ្នាំ ២០១៧ បានសម្លាប់ជនស៊ីវិលជាង ១,៦០០ នាក់ ដែលមានតួលេខ ១០ ដង ច្រើនជាងអ្វីដែលក្រុមចម្រុះ បានទទួលស្គាល់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។
ការស៊ើបអង្កេត ដែលចេញផ្សាយដោយអង្គការ Airwar និងអង្គការការពារសិទ្ធិមនុស្ស Amnesty International កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញសមាជិកក្រុមចម្រុះជាន់ខ្ពស់ ទទួលស្គាល់ការពិត ហើយបញ្ចប់ការបដិសេធ អំពីចំនួនស៊ីវិលស្លាប់ និងការបំផ្លិចបំផ្លាញដ៏ធំធេង ដែលបានកើតឡើងនៅទីក្រុង Raqqa អស់រយៈពេលជិតពីរឆ្នាំកន្លងមកនេះ»។
ដោយលោក Donatella Rovera ទីប្រឹក្សាជាន់ខ្ពស់ ដោះស្រាយវិបត្តិ នៅអង្គការលើកលែងទោសអន្តរជាតិ បាននិយាយថា «ការទម្លាក់គ្រាប់បែកលើអាកាសជាច្រើនទីតាំង ដែលមិនសមស្រប និងការវាយប្រហារកាំភ្លើងធំ ពុំត្រឹមត្រូវ របស់ក្រុមចម្រុះ បានបណ្ដាលឲ្យជនស៊ីវិល រាប់ពាន់នាក់ស្លាប់បាត់បង់ជីវិត»៕
មតិយោបល់