ភ្នំពេញៈ កាលពីវេលាម៉ោង ២ និង៣០នាទីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩ មានករណីទំនាស់ពាក្យសម្ដី កើតជាហិង្សា នៅក្នុងទីស្នាក់ការភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ខៀវ ជួង ភេទ ប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេភូមិ ស្នាក់នៅផ្ទះលេខ០២ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ សយ ថាន់ ភេទ ប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ កំពុងធ្វើការនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យដើរ កាន់កាំបិតបុ័ងតោ ស្រែកឡូឡា រួចជនរងគ្រោះ ក៏ចេញទៅសួរថា ម៉េចបានមកស្រែកឡូឡា នៅទីនេះ? ទើបជនសង្ស័យក៏ជេរប្រមាថ និង យកកាំបិតបុ័ងតោបម្រុង កាប់ជនរងគ្រោះទៀត តែត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះ ជួយចាប់ជនសង្ស័យ រួមនិងវត្ថុតាងកាំបិតប៉័ងតោ០១ យកមកប្រគល់ឲ្យសមត្ថកិច្ច នគរបាលខណ្ឌ ច្បារអំពៅ ចាត់ការតាមច្បាប់៕
មតិយោបល់