ព័ត៌មានជាតិ

ឆក់បានតែរត់មិនរួច ចុងក្រោយជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីឆក់ទូរស័ព្ទ ដែលប្រព្រឹត្តកាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៩ វេលាម៉ោង ៩និង១៥ នាទី នៅចំណុចមុខផ្ទះផ្លូវបេតុងក្រុម៤ ភូមិជ្រៃកោង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មានករណីឆក់ទូរស័ព្ទ បង្កឡើងដោយជនសង្ស័យ ២ នាក់ ស្លៀកពាក់ស៊ីវិល ជិះម៉ូតូមួយគ្រឿងម៉ាក យ៉ាម៉ាហាហ្វីឡា ណូ ពណ៌ក្រហមស្លាក លេខ1-CN 4211 ភ្នំពេញ។

ជនសង្ស័យទី១មានឈ្មោះ ជា សំណា ភេទប្រុសអាយុ ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចោមចៅទី២ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួនថ្ងៃទី ២៥ ខែមេសាឆ្នាំ ២០១៩ ) ជនសង្ស័យទី ២ ឈ្មោះ គង់ វ៉ាឃីម ភេទប្រុសអាយុ ១៨ ឆ្នាំមុខរបរសិស្ស រស់នៅភូមិថ្មគោល ២ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ (គេចខ្លួន)។

ជនរងគ្រោះឈ្មោះ គង់ ស៊ីវ ពេញ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅផ្ទះលេខ៦៩០ ផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ។

សម្ភារៈបាត់បង់មាន ទូរស័ព្ទដៃមួយគ្រឿងម៉ាក អាយហ្វូន អេចផ្លើស ពណ៍ផ្កាឈូក។ បន្សល់ទុកមានម៉ូតូមួយគ្រឿងម៉ាក យ៉ាម៉ាហា ហ្វីឡាណូ ពណ៌ក្រហម ពាក់ស្លាកលេខលេខ1-CN 4211 ភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់អោយផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីធ្វើកាសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនិតិវិធី៕

មតិយោបល់