ព័ត៌មានជាតិ

មន្រ្តីជំនាញរកឃើញទំនិញហួសកាលបរិច្ឆេទផ្សារឆ្លូង

ក្រចេះ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តក្រចេះ ដោយមានកិច្ចសហការចូលរួមពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណ:កម្មការផ្សារ ចុះធ្វើការត្រួតពិនិត្យទំនិញនៅផ្សាររកាកណ្តាល និងផ្សារឆ្លូង ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះ។

ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើការវិភាគបឋមទៅលើម្ហូបអាហារមានដូចជា៖ ស្ករត្នោត ត្រសក់ជ្រក់ និងសរសៃមី ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារបានជាច្រើនមុខទៀតផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៦ដប និង១កញ្ចប់។ បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូតរក្សាទុក ដុតកម្ទេចចោលនៅពេលក្រោយ និងបានឲ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត ករណីមិនរាងចាលនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់