ព័ត៌មានជាតិ

ឆ្លងចន្តរអគ្គិសនី បណ្ដាលឲ្យឆក់បុរសវ័យ ៧៩ម្នាក់ស្លាប់យ៉ាងរន្ធត់

កំពង់ចាមៈ កាលពីវេលាម៉ោង០៦ និង០០នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ មានករណីឆ្លងចន្តរអគ្គិសនី បណ្ដាលឲ្យឆក់បុរសវ័យចំណាស់ម្នាក់ស្លាប់ នៅភូមិអណ្តូងស្វាយ ឃុំវិហារធំ ស្រុកកំពុងសៀម ខេត្តកំពង់ចាម។

ជនរងគ្រោះឈ្មោះ ឈុំ ឆាន អាយុ៧៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុ។
មូលហេតុ៖ ជនរងគ្រោះ បានចាប់កាន់ខ្សែភ្លើងម៉ូទ័រកិនទឹកអំពៅ ចំកន្លែងដាច់រលាត់ជ័រស្រោបខាងក្រៅ បណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗតែម្ដង។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានត្រួតពិនិត្យសាកសព រួច ប្រគល់សពជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់