ព្រះសីហនុៈ សេចក្តីរាយការណ៍ជាបឋមពីសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោងជាង៥ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយប៉ូលិស ចុះបង្ក្រាបបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការចាប់ឃាត់បង្គា ដែលមានដាក់លាយសារធាតុដូចចាហួយចំនួនជិត១តោន ។
តាមការអះអាងពីមន្ត្រីកាំកុងត្រូលថា បង្គាទាំងអស់នេះ ឈ្មួញដឹកតាមរថយន្តពីប្រទេសវៀតណាម ចូលមកលក់ចែកចាយ ក្នុងទីផ្សារក្រុងព្រះសីហនុ។
បច្ចុប្បន្នបង្គាទាំងអស់នេះ ត្រូវបាននាំយកទៅកាន់សាខាកាំកុងត្រូលខេត្តព្រះសីហនុ ដើម្បីដុតកម្ទេចចោល៕









មតិយោបល់