ព័ត៌មានជាតិ

ស្វាគមន៍ខែថ្មី បង្រ្កាបបានជើងខ្លាំងខាងឆក់ប្រចាំទីក្រុងតាខ្មៅបានពីរនាក់ទៀតហើយ

កណ្ដាលៈ កើតហេតុថ្ងៃខែមិនចាំក្នុងឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុងស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ជនរងគ្រោះ៥នាក់៖ (មិនស្គាល់អត្តសញ្ញាណ)។
ជនសង្ស័យ ៣នាក់៖
១-ឈ្មោះ ពេជ្រ សាវ៉េត ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុនAD (ឃាត់ខ្លួន)។
២-ឈ្មោះ វង្ស ចាន់សុវណ្ណបូរី ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
៣-ឈ្មោះ ណាង ភេទប្រុស អាយុ ១៩ឆ្នាំ ទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល (គេចខ្លួន)។

សម្ភារបាត់បង់៖
-ទូរសព្ទដៃចំនួន ៥គ្រឿងម៉ាក OPPO និងម៉ាកVIVO ។

វត្ថុតាងចាប់យក៖
១-ម៉ូតូ១គ្រឿងម៉ាក Honda C125សេរី ២០២០ ពណ៌ក្រហម ស្លាកលេខភ្នំពេញ 1HY៥៨៥៨។
២-ប័ណ្ណសម្គាល់យានយន្តចំនួន១សន្លឹក។
៣-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ឈ្មោះ ហ៊ុល សំណាង ចំនួន១សន្លឹក។
៤-កាបូបដៃពណ៌ខ្មៅចំនួន២។
៥-កាតវីងចំនួន ២សន្លឹក។
៦-POWER BANKពណ៌ខ្មៅចំនួន១ ។
៧-ទូរស័ព្ទដៃចំនួន១គ្រឿងម៉ាកIPHone៦plusពណ៌ទឹកមាស។

សភាពនៃរឿងហេតុ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០១ និង១០នាទី ពេលដែលកម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ កំពុងតែជិះល្បាតដល់ចំណុចផ្លូវបេតុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ស្រាប់តែឃើញជនសង្ស័យជិះម៉ូតូបង្ហោះភ្លាមនោះកម្លាំង បានសហការជាមួយកំលាំងអង្គរក្សដែលប្រចាំនៅគោលដៅបានដេញតាមឃាត់ខ្លួនជនសង្ស័យបានចំនួនពីរនាក់យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ពេជ្រ សាវ៉េត បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាធ្លាប់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះចំនួន ៥នាក់ មិនស្គាល់អត្តសញ្ញាណបានទូរស័ព្ទចំនួន ៥គ្រឿងដូចខាងលើប្រាកដមែន។

ករណីនេះកម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ កំពុងបន្តកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់