ព័ត៌មានជាតិ

ធាតុអាកាសក្ដៅខ្លាំងពេក អាជ្ញាធរ បាញ់ទឹកស្រោចសាលា

ភ្នំពេញ: ផ្នែកលើអាកាសធាតុ អំឡុងពេលរដូវប្រាំងនេះ ក្តៅខុសប្រក្រតី ទើបនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ អង្គភាពសង្គ្រោះ៧១១ កងពលតូចលេខ៧០ ក្រោមបញ្ជា និងអនុញាតិពីលោកមេបញ្ជាការកងពល កម្លាំងសង្គ្រោះ ចុះទៅបាញ់ទឹកស្រោចស្រព លើអគារសាលាបឋមសិក្សាជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ តាមការទទូចស្នើសុំឲ្យជួយអន្តរាគមន៍ ដើម្បីសម្រួលដល់ សិស្សានុសិស្ស ក្មួយៗ កំពុងសិក្សា ។

តាមលោក រឹម រ៉េត នាយកសាលាបឋមសិក្សាជម្ពូវ័ន បានឲ្យដឹងថា កក្តាធម្មជាតិ អាកាសធាតុ នាពេលរដូវប្រាំងឆ្នាំនេះខុសប្លែក កម្ដៅក្តៅ ប៉ះពាល់ ផ្នែកខ្លះដល់សិស្សានុសិស្ស កូន ក្មួយតូចៗ កំពុងសិក្សា ទើបលោកអំពាវនាវ ស្នើសុំដល់ អង្គភាព ពាក់ព័ន្ធនានា មេត្តាជួយអន្តរាគមន៍ បាញ់ទឹកស្រោចលើអគារ សាលាដើម្បីកាត់បន្ថយកម្ដៅ ហើយដោយមានការយោគយល់ ទឹកចិត្ត មនុស្សធម៌ អាណិតដល់ក្មួយៗ សិស្សានុសិស្ស ត្រូវបានអង្គភាពសង្គោះ៧១១ កងពលតូចលេខ៧០ ក្រោមការអនុញាតិ ពីលោកមេបញ្ជាការ មេបញ្ជាកររងកងពល បានជួយសម្រួលបាញ់ទឹក លើអគារ ទីធ្លា សាលា ។

ដោយមើលឃើញ រាល់ការលំបាក សិស្សសាលា លោកគ្រូអ្នកគ្រូ ចំពោះមុខ ដោយកក្តាធម្មជាតិ ក្តៅហួតហែង ហើយត្រូវបានអង្គភាព៧១១ ជួយបាញ់ទឹក លោកនាយកសាលា ជួសមុខឲ្យ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សូមថ្លែងអំណរគុណ ដល់លោកមេបញ្ជាការ មេបញ្ជាការរងកងពលតូចលេខ៧០ បានជួយអន្តរាគមន៍ បាញ់ទឹកនៅសាលាបឋមសិក្សាជម្ពូវ័ន ដើម្បីកាត់បន្ថយកម្ដៅ ។

ឆ្លៀតក្នុងឱកាសនេះ មាតាបិតាសិស្ស ក៏សូមថ្លែងអំណរគុណដល់ អង្គភាពសង្គ្រោះ៧១១ កងពលតូចលេខ៧០ បានចុះជួយបាញ់ទឹក កាត់បន្ថយកម្ដៅ នៅសាលាបឋមសិក្សាជម្ពូវ័ន ដូចជួយដល់កូនចៅពួកគាត់ បានរៀនសូត្រផងដែរ ៕

មតិយោបល់