ព័ត៌មានជាតិ

Update៖ ប្រទះឃើញស្ត្រីវ័យចំណាស់ ដេកស្លាប់លើរទេះអេតចាយ

ភ្នំពេញ: នៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៩ មានករណីប្រទះឃើញស្ត្រីវ័យចំណាស់ម្នាក់ ដេកស្លាប់លើរទេះអេតចាយ បង្កការភ្ញាក់ផ្អើល ត្រង់ចំណុចតាមណ្តោយផ្លូវរថភ្លើចាស់ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ក្រៅថា យាយយួន អាយុប្រមាណ៤២ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ២ ផ្ទះលេខ៦៩ ក្រុម៥៤ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ ដែលជួលផ្ទះក្បែរជនរងគ្រោះ បានឲ្យដឹងថា ស្ត្រីរងគ្រោះជាអ្នករើសអេតចាយ ជារៀងរាល់ព្រឹក តែងតែចេញពីបន្ទប់ទៅរើសអេតចាយ តាំងពីម៉ោង៥ព្រឹករាល់ថ្ងៃ ហើយនៅថ្ងៃនេះ គាត់ស្រាប់តែទទួលដំណឹងថា ជនរងគ្រោះស្លាប់ ពិតជាស្លុតចិត្តណាស់។

ស្ត្រីរងគ្រោះ ត្រូវប្រជាពលរដ្ឋប្រទះឃើញស្លាប់ នៅលើរទេះរុញ សម្រាប់ដឹកអេតចាយ រួចប្រជាពលរដ្ឋក៏រាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ស្រះចកតែម្តង។ សពស្ត្រីខាងលើ សមត្ថកិច្ចសន្និដ្ឋានថា ស្លាប់ដោយសារខ្យល់គ៕

មតិយោបល់