ព័ត៌មានជាតិ

ព្រោះតែជីវភាព! ឪពុកម្តាយទៅស៊ីឈ្នួលមើលគោឲ្យគេត្រលប់មកវិញស្រាប់តែកូនទាំង២លង់ទឹកស្លាប់ គួឲ្យអាណោចអាធ័ម

បាត់ដំបង: គួឲ្យអាណោចអាធ័មណាស់ដែលបងប្អូនបង្កើត២នាក់លង់ទឹកស្លាប់ខណ:ពេលដែល ឪពុកនិងម្តាយរវល់ទៅមើលគោឲ្យគេដើម្បីបានប្រាក់គ្រាន់ទប់ទល់ជីវភាពគ្រួសារ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃ២៧ ខែមេសា ឆ្នាំ២០១៩ ចំណុចបឹងតាលី ភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
ជនរងគ្រោះទី
១.ឈ្មោះនិត រក្សា ភេទស្រីអាយុ៣ ឆ្នាំ
២.ឈ្មោះនិត សំណាង ភេទប្រុស អាយុ ១១ខែ ត្រូវជាបងប្អូនបង្កើតនិងគ្នា។

ចំណែកឪពុកឈ្មោះ ឡុង និត អាយុ២៨ឆ្នាំ និងម្តាយឈ្មោះប៉ុន ធារី អា
យុ ២៥ ឆ្នាំ មានទីលំនៅក្រុមទី៧ ភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុ ក្មេងទាំង២នាក់បានចុះលេងទឹកស្រះទើបបណ្តាលឲ្យលង់ស្លាប់តែម្តង ខណ:ដែលឪពុកនិងម្តាយទៅស៊ីឈ្នួលមើលគោឲ្យគេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះពិនិត្យដល់ទីតាំងកន្លែងកើតហេតុទើបប្រគល់សពទាំង២នាក់បងប្អូនជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់