ព័ត៌មានជាតិ

រថយន្តដឹកកម្មការិនីរោងចក្រ១គ្រឿង ដាច់ចង្កូតរេធ្លាក់ផ្លូវក្រឡាប់ បណ្តាលឲ្យរងរបួស៥នាក់

ស្វាយរៀង: (ព័ត៌មានបឋម) នៅវេលាម៉ោង០៤និង៥៦នាទីរសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តដឹកកម្មករ-កម្មការិនីរោងចក្រ១គ្រឿង ខណ:បើកបរសុខៗ ស្រាប់តែដាច់ចង្កូតរេធ្លាក់ផ្លូវ បណ្តាលឲ្យក្រឡាប់ រងរបួស៥នាក់ ស្ថិតនៅត្រង់ចំណុចភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងខាងលើ យកជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលផងដែរ ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តនៅពេលក្រោយទៀត ៕

មតិយោបល់