ភ្នំពេញៈ បន្លំខ្លួនជានគរបាល ជិះម៉ូតូស្លាកលេខនគរបាល ស្រែកប្រដេញចាប់មុខសញ្ញា តាមម៉ូតូយុវជន៣នាក់ ខំតែភ័យស្លន់ស្លោ ស្ទើគាំងបេះដូង លុះពេលក្រុមអ្នកសារព័ត៌មានប្រម៉ាញ់សួរនាំ ជាមួយសមត្ថកិច្ចថា ជាសមត្ថកិច្ចមកពីខាងណា មានកាត សម្គាល់ខ្លួនឬអត់? បែរជាអត់មាន។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ភ្នំពេញ នៅវេលាម៉ោង១០និង០០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ ហើយបញ្ជូនទៅសាកសួរបន្តនៅប៉ុស្តិ៍ ជ័យជំនះភ្លាមៗផងដែរ៕
មតិយោបល់