ព័ត៌មានជាតិ

រថយន្តទ្បិចស៊ីស៣០០ មួយគ្រឿងបើកបុកខឿនផ្លូវ រួចជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ហើយព្យាយាមបើកគេចខ្លួន តែរត់មិនរួច..

ភ្នំពេញ: បុរសម្នាក់វ័យប្រហែលជា៤០ឆ្នាំជាង បានបើករថយន្តម៉ាកទ្បិចស៊ីស៣០០ សង្ស័យតែស្រវឹងក៏រ៉េចង្កូតទៅបុកទ្រូងផ្លូវ ហើយបន្តទៅបុកបង្គោលភ្លើង បណ្តាលឲ្យទ្រេត ចំណែឯវិញរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៏នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១២ និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តទ្បិចស៊ីស៣៣០មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-7800 បើកបរដោយបុរសម្នាក់វ័យប្រហែលជា៤០ឆ្នាំជាង សង្ស័យស្រវឹងផងនោះ ក៏បានរ៉េចង្កូតទៅបុកខឿនផ្លូវ រួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យទ្រេត បន្ទាប់មកបុរសម្នាក់នោះ បានរយែរថយន្តថយក្រោយព្យាយាមបើកគេចខ្លួន តែរត់គេចមិនរួចដោយសាររថយន្តកាច់កាទ្បេ ផ្នែកខាងឆ្វេងបែកកង់ខ្ទេចអស់ បន្តដំណើរទៅមុខលែងរួចឈប់នៅត្រង់ចំណុចបត់ចូលផ្លូវដួងងៀប ។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៏ស្ទឹងមានជ័យ ក៏បានមកដល់ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៏ផ្លូវគោកខណ្ឌមានជ័យ ចុះមកដល់មើលសភាពបង្គោលភ្លើងខ្ទេចខ្លាំងពេក ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៏ក្រុង មកស្ទូចយករថយន្តយក ទៅរក្សាទុកនៅស្នងការដ្ឋាននគរបានរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ ៕

មតិយោបល់