ព្រះសីហនុៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រីអ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុឲ្យដឹងថា វេលាម៉ោងជាង៥ល្ងាចនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤ ត្រង់ចំណុច មុខសាលាបឋមសិក្សាចំការកៅស៊ូ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយ រថយន្ត០១គ្រឿងម៉ាក MAZDA BT50 ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ25 2-0639 អ្នកបើកបរឈ្មោះ មិច ចាន់ធូ ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករចាំចំការ មានទីលំនៅភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប មានអ្នករួមដំណើរម្នាក់ មានទិសដៅពី ភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើបានបុកពីខាងក្រោយម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ1B-5864 អ្នកបើកបរឈ្មោះ ងួន វាសនា ប្រុស អាយុ ១៣ឆ្នាំ នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ទិសដៅស្របគ្នាបណ្តាលឲ្យឈ្មោះ ងួន វាសនា ភាគីខាងម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីយ៍ ។
ចំណែកអ្នកបើកបររថយន្ត នគរបាលបាននាំខ្លួនមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រីឯវត្ថុតាង រថយន្ត និងម៉ូតូ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដោះស្រាយបន្ត៕
ព័ត៌មានជាតិ
មតិយោបល់