ព័ត៌មានជាតិ

រថយន្តតូចធំច្រើនគ្រឿងបុកគ្នារួចប៉ះទៅដល់ម៉ូតូមនុស្ស២នាក់រងរបួសធ្ងន់

ព្រះសីហនុ: មានគ្រោះថ្នាក់ចរាចរណ៍រថយន្តតូចធំច្រើនគ្រឿងបុកប៉ះគ្នារួចប៉ះទៅដល់ម៉ូតូមួយចំនួនទៀតនៅជិតសាលាក្រុងព្រះសីហនុ កាលពីវេលាម៉ោងជាង៧ព្រឹកថ្ងៃ២៨មេសា២០១៩នេះតាមពលរដ្ឋនៅកន្លែងកើតហេតុឲ្យដឹងជាបឋមថា មានមនុស្ស២នាក់រងរបួសធ្ងន់ករណីនេះដើមហេតុបណ្តាលមកពីរថយន្តដឹកទំនិញធុនធំ បើកចុះចំណោតតាមផ្លូវបេតុងពីសង្កាត់លេខ១មកសង្កាត់លេខ៤មិនទាន់ដឹងថាមានបញ្ហាបច្ចេកទេសអ្វីបានជ្រុលទៅបុកជាមួយរថយន្តស្ទូចរួចក៏ប៉ះបន្តមកដល់រថយន្តតូចៗនិងម៉ូតូជាបន្តបន្ទាប់។ សមត្ថកិច្ចកំពុងចុះទៅពិនិត្យអន្តរាគមន៍៕

មតិយោបល់