កណ្ដាលៈ កាលពីវេលាម៉ោង១និង០០នាទីថ្ងៃទី២៧ខែមេសា ឆ្នាំ២០១៩ នៅចំណុច ភូមិចុងកោះ ឃុំ ឈើខ្មៅ ស្រុកកោះធំមានជនសង្ស័យធ្វើសកម្មភាព លួចទូរស័ព្ទដៃ ម៉ាក Samsung Galaxy J4 ។
ជនរងគ្រោះឈ្មោះ ជា សារិន ភេទស្រី អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ -ឃុំកើតហេតុ ។
ជនសង្ស័យឃាត់ខ្លួនបានម្នាក់ក្រៅពីនោះ រត់គេចខ្លួនបាត់។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ប៊ុនថា ធារី ភេទ ប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ និងម្នាក់ទៀតឈ្មោះ មៀន ឧត្ដម ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិ-ឃុំកើតហេតុ គេចខ្លួនរួមទាំបក្ខពួក៣នាក់ទៀត។
វត្ថុងចាប់យក៖ទូរស័ព្ទដៃម៉ាក Samsung Galaxy J4 ចំនួន ០១ គ្រឿង ។
សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើវេលាម៉ោង ៥និង០០នាទីជនសង្ស័យ ប៊ុនថា ធារី ដែលមកលេងផ្ទះម្ដាយបង្កើតស្ថិតក្នុងភូមិកើត ហេតុខាងលើ និងឈ្មោះ មៀន ឧត្ដម ព្រមជាមួយមិត្តភក្តិ
០៤នាក់ខាងទៀតបាននាំគ្នាផឹកស្រាស និងជក់គ្រឿងញៀនជាមួយគ្នាហើយ បាននាំគ្នាដើរលេងរហូតដល់វេលា
ម៉ោងប្រមាណ២៣និង០០នាទីទើបត្រឡប់មកផ្ទះរៀងៗខ្លួនវិញ ។លុះនៅពេលកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ មៀន ឧត្ដម និងមិត្តភ័ក្ត្រ ០៣នាក់ទៀតបានធ្វើសកម្មភាព លួចទូរស័ព្ទដៃ ម៉ាក Samsung Galaxy J4 របស់ជនរងគ្រោះដែលដាក់ទុកនៅលើក្បាលដំណេក ក្រោយពីលួចបានហើយ ពួកគេបានមកហៅឈ្មោះ ប៊ុនថា ធារី ឲ្យចុះពីលើផ្ទះមកដីដើម្បីឲ្យជួយដោះលេខកូដទូរស័ព្ទដៃនោះ និងយកទៅលក់យកលុយចែកគ្នាចាយ តែពុំបានប្រាប់ថាទូរស័ព្ទនោះលួច
យកមកពីណាទេ លុះព្រឹកឡើងថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៩ ជនសង្ស័យឈ្មោះ ប៊ុនថា ធារី បានយកទូរស័ព្ទ
ដៃទៅឲ្យជាងជួសជុលដោះលេខកូដឲ្យ តែដោយសារភ្លើងអគ្គីសនីដាច់ ទើបដោះពុំកើត ហើយជាងជួសជុលទិញឲ្យ តម្លៃថោកពេកទើបឈ្មោះ ប៊ុនថា ធារី ទូរស័ព្ទទៅឈ្មោះ មៀន ឧត្ដម សួរនាំបញ្ជាក់ ម្ដងទៀតទើបដឹងថាទូរស័ព្ទដែលលួចនោះគឺលួចមកពីជនរងគ្រោះដែលនៅជិតផ្ទះម្ដាយរបស់ខ្លួន ។ ក្រោយមកជាងជួសជុលទូរស័ព្ទ ក៏បានទូរស័ព្ទផ្ដល់ដំណឹងដល់ជនរងគ្រោះ ដែលបានពឹងពាក់ឲ្យខ្លួនស៊ើបពីអ្នកណា ដែលយកទូរស័ព្ទទៅដោះលេខកូដតែម្ដង ។ ក្រោយពីទទួលបានព័ត៌មាននេះជនរងគ្រោះក៏បានទៅសួរនាំ បញ្ចុះបញ្ចូលជនសង្ស័យ ប៊ុនថា ធារី និងរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ឈើខ្មៅនេះតែម្ដង ។ ក្រោយមកនគរបាលប៉ុស្តិ៍បានមកនាំខ្លួនជនសង្ស័យប៊ុនថា ធារី ឲ្យទៅចង្អុលបង្ហាញពីកន្លែងដែលវាបានលាក់ទូរស័ព្ទនោះ រួចបានបញ្ជូនជនសង្ស័យ និងវត្ថុតាងមកកាន់ អធិការដ្ឋាននគរបាលស្រុកកោះធំ ដោយឡែកឈ្មោះ មៀន ឧត្ដម និងបក្ខពួក បាននាំគ្នារត់គេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យ ប៊ុនថា ធារី ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី។
មតិយោបល់