ភ្នំពេញៈ កាលពីវេលាម៉ោង ០៥និង ០០នាទីព្រឹក ថ្ងៃទី ២៨ខែ មេសា ឆ្នាំ ២០១៩ មានករណីលួចទូរសព្ធ័ដៃម៉ាក Oppoបានសម្រេចនៅចំណុចមុខផ្ទះលេខ២៦៧ ផ្លូវលេខ១០៧ក្រុម១១ភូមិ ១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។ ជនសង្ស័យ០២នាក់មធ្យោបាយជិះម៉ូតូ០១គ្រឿងម៉ាក់ឃ្លីច ពណ៌ខ្មៅ លាយស មិនបាំស្លាកលេខ បានជីះមកដល់កន្លែងកើតហេតុឃើញទូរស័ព្ទកំពុងសាកថ្ម
ជនសង្ស័យបានដែលជាអ្នកជិះម៉ូតូបានឈប់ម៉ូតូឲ្យបក្ខពួកខ្លួនចុះទៅធ្វើសកម្មភាពលួចពេលលួចបានហើយក៏ដើរចេញមកវិញបំណងឡើងជិះម៉ូតូជាមួយបក្ខពួកក៏ត្រូវកំលាំងល្បាតរបស់ប៉ុស្តិ៍បឹងព្រលិតចាប់ឃាត់ខ្លួនបាន០១នាក់ជាក់ស្តែង ចំនែកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ ។
សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យឈ្មោះ ថា ពៅ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅរបងស្តាតអូរឡាំពិក សង្កាត់វាល់វង់ ខណ្ឌ៧មករា ត្រូវឃាត់ខ្លួនបានរួមទាំងវត្ថុតាង។
វត្ថុតាងដកហូតបានរួមមានៈទូរស័ព្ទដៃម៉ាក Oppo១គ្រឿង) ពណ៌ខ្មៅ.
ជនរងគ្រោះ ឈ្មោះចែម គីមហេង ភេទប្រុសអាយុ ១៨ឆ្នាំជនជាតិខ្មែរមុខរបរជាងសំណង់ស្នាក់នៅផ្លូវការដ្ឋានសំណង់ដីឡូលេខ២០៧ផ្លូវ១០៧ក្រុម១ភូមិ១១សង្កាត់បឹងព្រលិតខណ្ឌ ៧មករា
បច្ចុប្បន្នទូរស័ព្ទបានប្រគល់អោយជនរងគ្រោះវិញចំណែកជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់