ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍គគីរ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ពាក់ពន្ធ័នឹងករណីគ្រឿងញៀន

កណ្តាល: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍គគីរ ធ្វើការល្បាតចាប់ឃាត់ខ្លួនបាន ដកហូតបានថ្នាំញៀនចំនួន១០កញ្ចប់នៅជាប់នឹងខ្លួនរបស់ជនសង្ស័យ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ នៅ សារ៉ាត់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួនបាត់មានឈ្មោះ ប៉ែន ប៊ុនធឿន ហៅតឿ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាលដូចគ្នា។ ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ម៉ាទឹកកចំនួន១០កញ្ចប់ ក្នុងនោះមាន០៧កញ្ជប់តូច និង០៣កញ្ចប់មធ្យម ,ទូរសព្ទ័ដៃម៉ាកណូគាចុចពិល ពណ៌ស មួយគ្រឿង និងម៉ាក Any call ពណ៌ខ្មៅ មួយគ្រឿង។

សមត្ថកិច្ចបានបន្តថា មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការជាមួយកម្លាំងប្រជាការពារឃុំគគីរ បានចុះល្បាតតាមភូមិសាស្ត្រក្នុងឃុំគគីរ លុះមកដល់ចំណុចកើតហេតុខាងលើក៏ឃើញជនសង្សយ័ទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយសាគីនិច ដោយឈ្មោះប៉ែន ប៊ុនធឿន ហៅតឿ ជាអ្នកឌុប ដោយមានការសង្ស័យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរបានហៅឲ្យឈប់ដើម្បីសួរនាំ ស្រាប់តែជនសង្ស័យឈ្មោះ ប៉ែន ប៊ុនធឿន ហៅតឿ បានបើកម៉ូតូត្រលប់ក្រោយរត់គេចខ្លួនបាត់ ចំណែកឯជនសង្សយ័ឈ្មោះនៅ សារ៉ាត់ ភេទប្រុស បានលោតចុះពីលើម៉ូតូ ឃើញដូចនេះកម្លាំងនគរបាលប៉ុស្តិ៍គគីរ បានចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ នៅ សារ៉ាត់ ដើម្បីធ្វើការឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លាសង្សយ័ជាសារធាតុញៀនម៉ាទឹកកកនៅជាប់នឹងខ្លួន រួចក៏ឃាត់ខ្លួនយកមកប៉ុស្តិ៍ដើម្បីសួរនាំ និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់តែម្តង៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់