រមៀត (Turmeric) ជាឱសថនៅក្នុងផ្ទះបាយដែលប្រជាជនខ្មែរស្គាល់ច្បាស់ថា វាសំបូរទៅដោយវីតាមីននិងសារធាតុរ៉ែជាច្រើនប្រភេទ។ រមៀតត្រូវបានគេនិយមប្រើសម្រាប់ផ្សំជាមួយអាហារ ដោយសារតែវាមានពណ៌និងមានក្លិនឈ្ងុយ។ រមៀតត្រូវបានចាត់ថ្នាក់ជាឱសថធម្មជាតិ ដែលមានលក្ខណៈបង្ការនិងព្យាបាល។ បច្ចុប្បន្នតាមបណ្តាអង្គការឱសថនានាបានហៅរមៀតថាជា “ឱសថធម្មជាតិដ៏អស្ចារ្យ”។ ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងនាំអារម្មណ៍បងប្អូន ទៅស្វែងយល់ឱ្យកាន់តែច្បាស់អំពីឱសថនេះ បន្ទាប់មកបងប្អូននឹងដឹងថារមៀតដែលនៅក្បែរខ្លួនយើង មានប្រយោជន៍លើសពីការគិតទៅទៀត ។ រមៀតមានផ្ទុកសារធាតុ curcuminoids វាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយកាត់បន្ថយការរលាក និងកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម…
មតិយោបល់