ព័ត៌មានជាតិ

សមត្ថកិច្ច ចុះបបង្ក្រាបទីតាំងជល់មាន់ នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនមនុស្សជាច្រើននាក់

ភ្នំពេញ: កាលពីវេលាម៉ោង ១០និង៣០នាទីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (ភ្នាល់មាន់ជល់) នៅត្រង់ចំណុចដីឡូត៍គ្មានលេខ ទុកចោល ស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ កម្លាំងអន្តរាគមន៍ជំនាញ បានសហការជាមួយប៉ុស្តិ៍នគរបាល ត្រពាំងក្រសាំង ចុះបង្ក្រាបល្បែងស៊ីសង ភ្នាល់មាន់ជល់ ឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន ៧នាក់ ៖
១/ឈ្មោះ សឿង សឿន ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២/ឈ្មោះ គង់ គា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
៣/ឈ្មោះ សែន ណាន ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិចមចៅ១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
៤/ឈ្មោះ ហែម ហឿន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៥/ឈ្មោះ ជេត គាវ ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទី។
៦/ឈ្មោះ អន ធន់ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅ ភូមិជង្រុកសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៧/ឈ្មោះ ហុង ហេង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំងខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ (អ្នកទាំង៧នាក់មានមុខរបរនៅផ្ទះ)។

វត្ថុតាងដកហូត៖ មាន់ជល់ឈ្មោល ចំនួន៥ក្បាល ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបញ្ជូនជនសង្ស័យខាងលើ ទៅផ្នែកជំនាញនគរបាលយុត្តិធម៌នៃអធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់