លោក C.Gordon Fullerton អតីតអវកាសយានិក និងជាអ្នកត្រួតពិនិត្យលើការសាកល្បង នៃការហោះហើររបស់អង្គការណាសា បានទទួលមរណភាពនៅក្នុងវ័យ ៧៦ឆ្នាំ។
យោងតាមសារព័ត៌មានញ៉ូវយ៉កថាម បានឲ្យដឹងថា លោក C.Gordon Fullerton បានទទួលមរណភាពតាំងពីថ្ងៃពុកសប្ដាហ៍មុនមកម្ល៉េះ បន្ទាប់ពីក្រុមគ្រួសាររបស់គាត់បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេល ៣ឆ្នាំកន្លះ ហើយបើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា លោកស្លាប់ដោយសារតែដាច់សរសៃឈាមក្នុងខួរក្បាល។
គួរបញ្ជាក់ផងដែរថា លោក Fullerton បានចំណាយពេល ៣៨២ម៉ោង នៅលើទីអវកាសដែលលោក បានបំពេញបេសកកម្មចំនួន ២លើក គឺគិតក្នុង អំឡុងឆ្នាំ១៩៦៩ និងឆ្នាំ១៩៨៦ ហើយលោកជា អ្នកអវកាសមួយរូបក្នុងចំណោម អ្នកអវកាសឆ្នើម ២រូប ដែលបានធ្វើការចុះចត យានអវកាសសាកល្បងនៅក្នុងឆ្នាំ១៩៧៧៕
មតិយោបល់