ព័ត៌មានជាតិ

ហ៊ីណូពន្លះជាមួយហ៊ីយ៉ាន់ដាយ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់នៅស្រុកព្រៃនប់

ព្រះសីហនុ: កាលពីម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី ២៩​ ខែមេសា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៨៥.១៨៦ ភូមិបន្ទាយប្រីយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កើតឡើងរវាងរថយន្ត០១ គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A 3394 ជាប្រភរទរថយន្តដឹកដី ទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ មកដល់ចំណុចកើតហេតុបានបុកជាមួយនិងរថយន្តម៉ាកហ៊ីណូ ក្បាលពណ៌ ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ3D 8479 សណ្តោងរ៉ឺម៉កផ្ទុកកុងតឺន័រ ទិសដៅបញ្ច្រាសគ្នា (អ្នកបើកបរគេចខ្លួន).

ករណីនេះបណ្តាលឲ្យអ្នកបើកបររថយន្តដឹកដីរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ចំណែកសម្ភារ:សមត្ថកិច្ចវាស់វែងទុកអែបខាងដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់