ព័ត៌មានជាតិ

ជើងខ្លាំង! កាច់សោកម៉ូតូ នៅក្រុងព្រះសីហនុ ត្រូវសមត្ថកិច្ចប្រមាញ់ ឃាត់ខ្លួនបានច្រើននាក់

ព្រះសីហនុ: កាលពីវេលាម៉ោងប្រមាណជា ៤ល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ កម្លាំងនគរបាល នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីចោរកម្ម (លួចកាច់បំបែកសោកម៉ូតូ) ដែលបានប្រព្រឹត្ត នៅវេលាម៉ោងប្រហែល ៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៩ ខែឆ្នាំដដែល ស្ថិតនៅម្តុំក្រោយផ្លូវស្ថាននីយ៍ប្រេង Caltex ក្នុងភូមិ១ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ។

បន្ទាប់ពីការឃាត់ខ្លួនសង្ស័យរួច ក្រុមកម្លាំងជំនាញ បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរបន្តរកបក្ខពួក និងទីតាំងលាក់ម៉ូតូដែលលួចបាន។ ក្រោយពីធ្វើការសាកសួរ សមត្ថកិច្ចក៏បានកំណត់ជនសង្ស័យម្នាក់ទៀត រហូតធ្វើការឃាត់ខ្លួនបាន នៅវេលាម៉ោងប្រហែល ១០និង៣០នាទីយប់ រួចបន្តធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅវេលាម៉ោងប្រហែល ១១ និង៣០នាទីយប់។

ជនសង្ស័យទាំង ៤នាក់ មានឈ្មោះដូចខាងក្រោម៖
១/បូ វិហ៊ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ននៅសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។
២/ហ៊ាន លីហុយ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ននៅសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ
៣/សុខ ដារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។
៤/តាន ឡុង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅក្រុម២៨ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

វត្ថុតាងដកហូតបានមាន៖
– កុំព្យូទ័រចំនួន ០២គ្រឿង
– ទូរស័ព្ទដៃចំនួន ០៩គ្រឿង (ម៉ាក OPPO ០៣គ្រឿង, ម៉ាក Samsung ០២គ្រឿង, ម៉ាក MEIZU ចំនួន ០១គ្រឿង, ម៉ាក VIVO ចំនួន ០១គ្រឿង, ម៉ាក Nokia ចុចពិល ចំនួន ០១គ្រឿង និងម៉ាក Nokia ថាច់ស្គ្រីន ចំនួន ០១គ្រឿង)
– ម៉ូតូចំនួន ០៩គ្រឿង៖
-ម៉ាក ហុងដាសេ១២៥ មិនស្គាល់ស៊េរី បិតស្គុតខ្មៅ ចំនួន ០១គ្រឿង (មធ្យោបាយធ្វើសកម្មភាព)
-ម៉ាក Airblade ចំនួន ០៤គ្រឿង (ពណ៌ក្រហម ០១គ្រឿង, ពណ៌ខ្មៅ ០១គ្រឿង, ពណ៌ទឹកមាស-ខ្មៅ ០១គ្រឿង និងពណ៌ក្រហម-ខ្មៅ ០១គ្រឿង) ជាផលនៃអំពើលួច
-ម៉ាក Honda Scoopy i ស៊េរីឆ្នាំ ២០១៤ ពណ៌ផ្ទៃមេឃ ចំនួន ០១គ្រឿង
-ម៉ាក Zoomer ពណ៌ក្រហម បិតស្គុតផ្កាឈូក ចំនួន ០១គ្រឿង
-ម៉ាក MSX ពណ៌ខ្មៅ-ស ចំនួន ០១គ្រឿង
-ម៉ាក អ៊ិនសង់ទ័រ ពណ៌ក្រហម ចំនួន ០១គ្រឿង
– ថ្នាំញៀន ០១កញ្ចប់ រួមទាំងឧបករណ៍ជក់ និងថង់តូចៗមួយចំនួន
– កាំបិតខ្លី ០៦ និងកាំបិតវែង ០២
– ឧបករណ៍កាច់សោកម៉ូតូ ចំនួន ០៣ និងសម្ភារ:ម៉ូតូមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ ត្រូវកម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងធ្វើការសួរនាំ និងកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ដើម្បីបញ្ជូនបន្តទៅសាលាដំបូងខេត្តព្រះសីហនុ៕

មតិយោបល់